ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូសង់០១៨ ស្លាប់ម្នាក់យ៉ាងរន្ធត់!

កំពង់ស្ពឺ: បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលកំពុងជិះម៉ូតូ សង់សេ១២៥ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ បុកពេញទំហឹង កាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ មុខវត្ត​គិរី​ស្តេច​គង ​ភូមិ​ចា​រ្យ​ ឃុំ​ស្វាយ​ច​ចិ​ប ​ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ។

ករណីនេះបង្កឡើងដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ ភ្នំពេញ ​2AG-5042 ​បើកបរដោយបុរសម្នាក់ ​ពី​កើ​តទៅ​លិច​ ដល់​ចំណុចកើតហេតុ ក៏បាន​បុក​ម៉ូតូ​ហុងដា​សេ​១២៥ ​ស៊េរី​២០១៨​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1K3784 ដែលកំពុងបើកបរ​ដោយបុរសម្នាក់ ពី​លិចទៅ​កើតពេញទំហឹង បណ្តាលឲ្យស្លាប់តែម្តង៕

មតិយោបល់