Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះបង្ក្រាប រកឃើញរថយន្តគេចពន្ធ១០គ្រឿងជាបន្តបន្ទាប់!

សមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាប ធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្តែងរកឃើញរថយន្តចំនួន១០គ្រឿង ក្នុងនោះរថយន្តបានតម្លើងរួចចំនួន៥គ្រឿង (ម៉ាកឡិចស៊ីស៣គ្រឿង, កាមរី hybrigde១គ្រឿង និង ហាយឡែនឌ័រ១គ្រឿង) និងចំនួន៥គ្រឿងទៀត កំពុងតម្លើងពុំទាន់រួច (ម៉ាកឡិចស៊ីស២គ្រឿង ,កាមរីhybrigde១គ្រឿង និងព្រុស២គ្រឿង)។

ចំពោះវត្ថុតាងទាំង អស់ខាងលើលោកព្រះរាជអាជ្ញារងបាន សម្រេចឲ្យបិទផ្លុំបេសៀលរក្សាដាក់ទុកក្នុងយាន្ដដ្ឋានខាងលើចំនួន៥គ្រឿង(ដែល តម្លើងពុំទាន់រួច) និងចំនួន៥គ្រឿងដែលបានតម្លើងរួច បានដកហូតយកមករក្សាទុកនៅនាយកដ្ឋាន និងបាននាំមេការ ឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

Loading...