សៀមរាបៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលផឹកស្រវឹង បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ទិត្យ តំ ហៅតឹម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងខណៈដែលជនសង្ស័យផឹកស្រវឹង ត្រឡប់មកផ្ទះវិញ ត្រូវម្តាយស្តីបន្ទោសបន្តិចបន្តួច ស្រាប់តែខឹងទាញដបសាំងមកចាក់ដុតផ្ទះចោលតែម្តង ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងចម្រុះសហការគ្នា ឃាត់ខ្លួនបានភ្លាមៗ៕
មតិយោបល់