កោះកុងៈ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៤៨ ក្បាលចំណោទតាតៃ ចន្លោះគីឡូម៉ែត្រ១៣០-១៣១ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ២,៥តោន ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ3A-1087 ដឹកអង្ករនិងទឹកសុទ្ធ បើកបរក្នុងទិសដៅ កំពង់ស្ពឺ-អូសោម-ខេត្តពោធិ៍សាត់ លុះមកដល់ចំណុចកើតហេតុ រថយន្តបានដាច់ក្រឡេពេលចុះចំណោទ បណ្តាលឲ្យក្រឡាប់ទទឹងផ្លូវ បណ្តាលឲ្យឈ្មោះ ជួន ធឿន ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិសំប៉ាន ឃុំត្រពាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរ ត្រូវជាប្តី(រងរបួសស្រាល) និងឈ្មោះ ជីត ហ៊ីម អាយុ៤០ឆ្នាំ ទីលំនៅដូចគ្នា ជាប្រពន្ធ(រងរបួសធ្ងន់បាក់កដៃខាងស្តាំ)។
ករណីនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ជួយជនរងគ្រោះភ្លាមៗ និងបានទំនាក់ទំនងរថយន្តសង្គ្រោះ ដឹកយកអ្នករងរបួស ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ដោយឡែករថយន្តដែលទទឹងផ្លូវ កម្លាំងបានហៅរថយន្តស្ទូច មកស្ទូចយកចេញពីលើទ្រូងផ្លូវផងដែរ៕
មតិយោបល់