ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌទួលគោក ចាប់ជនសង្ស័យកាច់កម៉ូតូបានសម្រេច ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២!

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ម្នាក់ហាងលក់ទូរសព្ទដៃទំនើបមួយកន្លែងនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង ទី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំអូរឬស្សី ខណ្ឌ៧មករា ។
ជនរងគ្រោះឈ្មោះ លីសារ អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកហាងលក់ទូរសព្ទ ស្នាក់នៅនៅក្នុងហាងលក់ទូរសព្ទដៃ ។

បើតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ស៊េរី២០១៨ ដែលពាក់ស្លាកលេខ 1GU-3790 មកពីខាងក្រៅចូលមកក្នុងហាងលក់ទូរសព្ទដៃ រួចបានដើរចូលទៅក្នុងហាងបាត់ ដោយភ្លេចសោម៉ូតូនៅជាប់ក្បាំងម៉ូតូ ស្រាប់តែពេលនោះក៏មានជនសង្ស័យខាងលើបានដើមកដល់ចំណុចមុខហាងក៏ឃើញម៉ូតូជាប់សោក៏ធ្វើសកម្មភាពលួចម៉ូតូជិះចេញទៅបាត់សម្រោលតែម្ដង ។

មួយស្ទុះក្រោយមកម្ចាស់ហាងបាននាំបុគ្គលិកបើកប្រព័ន្ធGPS ក៏នាំគ្នាដេញតាមរហូតដល់ម្ដុំទេពផនក៏បានចុចផ្ដាច់ប្រព័ន្ធGPS ដើម្បីពន្លត់ម៉ាស៊ីនម៉ូតូភ្លាមៗ តែពេលនោះជនសង្ស័យមានការភ័យស្លន់ស្លោក៏រត់ចូលក្នុងហាងអ៊ិនធឺណេត ក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកធ្វើការឃាត់ខ្លួនប្រគល់មកឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ យកមកធ្វើការសាកសួរបន្ដ ។

បច្ចប្បន្នជនសង្ស័យខាងលើនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវីធី ៕

មតិយោបល់