ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់ នៅក្រុងសៀមរាប!

សៀមរាប: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង នៅតាមបណ្តោយផ្លូវកូម៉ៃ(ក្រោយស្តាតចាស់) ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ សៀមរាប1Q-6085។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកZoomer-X ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ សៀមរាប1AB-8013។

ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារសពជនរងគ្រោះផងដែរ។ ចំណែកសាកសពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

មតិយោបល់