ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៨ មន្ត្រីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ នៅផ្សារពោធិ៍ចិនតុង និងបានអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារដល់អាជីវករមន្ត្រីមន្ទីរពិសោធន៍បានធ្វើតេស្តបឋមលើបន្លែ ដើមខាត់ណា ជ្រកស្ពៃ សណ្ដែកគួរ ម្ទេសប្លោក ខ្ញីហាន់ ស្ពៃខ្មៅ សសៃគុយទាវ និងគ្រឿងសមុទ្រដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់។
ជាលទ្ធផល៖ មិនមានវត្តមានសារធាតុគីមីដែលច្បាប់ហាមឃាត់ លើផលិតផលខាងលើឡើយ។ បានណែនាំដល់អាជីវករ អំពីការរក្សាទុកទំនិញ ការមើលកាលបរិច្ឆេទ មុននឹងទិញទំនិញមកលក់បន្ត និងការទទួលខុសត្រូវតាមផ្លូវច្បាប់ របស់អ្នកលក់អំពីផលិតផល ទំនិញ ម្ហូបអាហារ របស់ខ្លួន៕
មតិយោបល់