ព័ត៌មានជាតិ

ឃាត់​មុខសញ្ញា​ជួញដូរគ្រឿង​ញៀន​២​នាក់​ មុខសញ្ញាម្នាក់ទើបចេញពី​ពន្ធនាគារ​ ពី​បទជួញដូរគ្រឿងញៀន​ ឆ្នាំ២០១៦

កំពង់ស្ពឺ:​ កាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុក ឃាត់ឈ្មោះ អ៊ឹម រចនា ភេទប្រុស អាយុ ១៧ឆ្នាំ រស់​នៅភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោង​ទង ឆែកឆេរដកហូតបានម្សៅក្រាមពណ៌សសង្ស័យជា​គ្រឿងញៀនចំនួន ២​ កញ្ចប់តូច ,ទូរសព្ទដៃ ១គ្រឿង, ម៉ូតូ ១គ្រឿង។

ក្រោយការសាកសួរ មុខ​សញ្ញាបានឆ្លើយសារភាពថាគ្រឿងញៀនជារបស់ឈ្មោះ ថ្លាង សុភី ភេទប្រុស អាយុ ៣៩ឆ្នាំ បានបន្តធ្វើការឃាត់ខ្លួនឈ្មោះ ថ្លាង សុភី នៅនឹងផ្ទះរបស់​ អ៊ឹម វណ្ណ:​ ភេទ​ប្រុស អាយុ ៣៨ឆ្នាំនៅភូមិត្រពាំងរកា ឃុំត្រពាំងគង ដកហូតម្សៅក្រាមពណ៌ស​សង្ស័យជាគ្រឿងញៀនចំនួន ១​ កញ្ចប់ធំ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ ១ ទូរសព្ទដៃ ១​គ្រឿង និងដែកកេសចំនួន ៣។

បញ្ជាក់បន្ថែមថា ឈ្មោះ​ ថ្លាង សុភី ធ្លាប់​ជួញដូរ​ថ្នាំ​ញៀន​នាឆ្នាំ​២០១៦​ (១៥កញ្ច​ប់)​ ទើបចេញពីពន្ធនាគា​ ឆ្នាំ​២០១៨។

ករណីខាងលើសមត្ថកិច្ចស្រុក កំពុងកសាងសំណុំរឿងចាត់ការតាម​នីតិវីធីច្បាប់៕

មតិយោបល់