ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ កំរោលចូលសម្រេចចិត្តចងកសម្លាប់ខ្លួន

បាត់ដំបងៈ មានករណីអត្តឃាតចងកសម្លាប់ខ្លួននឹងខ្សែអង្រឹងជាប់នឹងរ៉នបន្ទប់ទឹក ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៨ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ម៉ៅ កុសល់ ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុ កំរោលចូល។

ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួច បានប្រគល់សាកសពអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់