ព័ត៌មានជាតិ

រថយន្តHINO ក្រុមហ៊ុនខេភីវាយអភិវឍ្ឍន៍គ្រុប បើកបត់កៀរម៉ូតូឌ្រីម មានមនុស្សរងរបួស

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន បានបត់កៀរម៉ូតូបណ្ដាលឲ្យរងរបួស២នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវហាន់ណូយ ចំណុចច្រកចូលអធិការដ្ឋានខណ្ឌសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកHINO ក្បាលពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3A-0825 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានកៀរម៉ូតូឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-8947 បើកស្របគ្នានៅខាងមុខបណ្ដាលដួលបោកនឹងថ្នល់រងរបួសត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុឲ្យភាគីទាំង២ធ្វើការដោះស្រាយគ្នាដោយខាងរថយន្តសុខចិត្តសងថ្លៃព្យាបាលនិងម៉ូតូដើម្បីបញ្ចប់រឿង៕

មតិយោបល់