ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ដឹកស្រូវសាលីយកទៅក្រុមហ៊ុនស្រាបៀកម្ពុជា ពន្លះចូលរោងបុណ្យ៧ថ្ងៃ!!!

ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿង ដឹកស្រូវសាលីយកទៅក្រុមហ៊ុនស្រាបៀរកម្ពុជា ដោយសារតែងងុយពេកងោកមួយភាំងក៏បានរេចង្កូតទៅបុករោងបុណ្យ៧ថ្ងៃរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ភ្នំពេញ 3D-9332 ដឹកស្រូវសាលីយកទៅក្រុមហ៊ុនស្រាបៀរកម្ពុជា បើកតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិចតៃកុងរថយន្តងោកមួយភាំងបានរេចង្កូតទៅបុករោងបុណ្យ៧ថ្ងៃ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសហើយគេក៏ឃាត់ម្ចាស់រថយន្តក៏នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកយករថយន្តនឹងតាកុងរថយន្តយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់