ពោធិ៍សាត់ៈ បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៨និង៥០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគឺឡូម៉ែត្រលេខ១៩៣-១៩៤ ស្ថិតនៅក្នុងភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D-9097 ធ្វើដំណើរពីកើតមកលិច មកដល់ចំណុចខាងលើបានបុករថយន្តមិនម៉ាកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ហើយត្រូវរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាជិះម៉ូតូទៅបុករថយន្តពីក្រោយមែន ព្រោះម៉ូតូរបស់ជនរងគ្រោះខូចខាតផ្នែកខាងមុខទាំងស្រុង ហើយយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខេត្ត៕


មតិយោបល់