កំពង់ស្ពឺៈ នៅវេលាម៉ោង៨និង៤៦នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ត្រង់ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកប្រេងឥន្ធនៈ ជាមួយរថយន្តសណ្ដោងរឺម៉ក ដឹកទំនិញ បណ្តាលឲ្យខ្ទេចទាំងខាង និងក្រឡាប់ផ្ងារជើង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4681 សណ្តោងស៊ីទែនប្រេង ពាក់ផ្លាកលេខភ្នំពេញ 4A-1924 បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ 3Q-4681 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ 4A-1910 បើកបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តទាំង២ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពេទ្យសម្ភព អ៊ុសារ៉នសង្រ្គោះ ។ ចំណែករថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ និងបណ្ដាលឲ្យកកស្ទះចរាចរណ៍ដល់ម៉ោង១យប់ ឈានចូលថ្ងៃទី៦ ខែមិថុនា ទើបធើ្វចរាចណ៍បានធម្មតាវិញ ។
ក្នុងករណីនេះ ត្រូវបានជួយអន្តរាគមន៍ ដោយរថយន្តអគ្គិភ័យចំនួន២គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ធើ្វការបាញ់ទឹកលាងសំអាតប្រេងហៀរលើផ្លូវជាតិ អស់ចំនួន៤ឡានផងដែរ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកមករក្សារទុកនៅអធិការដ្ឋានស្រុកសំរោងទង រង់ចាំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់