ព័ត៌មានជាតិ

យន្តហោះ​ប្រយុទ្ធ​របស់​តួ​គី​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​មួយ​របស់​ស៊ី​រី​នៅ​ព្រំប្រទល់​ប្រទេស​ទាំង​ពីរ​

​ទីក្រុង Ankara ( 16/09/13 ) : លោក​អនុ​ប្រធានាធិបតី​តួ​គី​លោក Bulent Arinc បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ឲ្យដឹងថា យន្តហោះ​ប្រយុទ្ធ​របស់​តួ​គី​បាន​បាញ់​ទម្លាក់ឧ​ទ្ធ​ម្ភាច​ក្រមួយ​គ្រឿង​របស់​ស៊ីរី​ដែល​ត្រូវបាន​ចោទ​ថា​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ខ្លួន​។​

​លោក Arinc បាន​និយាយប្រាប់​អ្នកកាសែត​ថា​ឧទ្ធម្ភាគចក្រ​មួយ​ដែល​ជា​ប្រភេទ MI-17 របស់​ប្រទេស​ស៊ី​រី​បាន​ហោះ​រំលង​លើ​អធិបតេយ្យភាព​ទឹកដី​របស់​តួ​គី​នៅ​តំបន់​ក្បែរ​ព្រំដែន Guvecci នៃ​ខេត្ត Hatay ប្រមាណ 2 គីឡូ​ម៉ែត​ដែល​ជា​ហេតុ​ធ្វើឲ្យ​ខ្លួន​សម្រេចចិត្ត​បាញ់ទម្លាក់​តែម្តង​។​ប្រភេទ​ឧទ្ធម្ភាគចក្រ MI-17 របស់​ស៊ី​រី​ដែល​បំពាក់​ទៅ​ដោយ​គ្រាប់​មី​ស៊ី​ល​ផង​ត្រូវ​បាន​កងទ័ព​តួ​គី​ព្រមាន​ជា​ច្រើន​ដង​មុន​នឹង​បាញ់​ទម្លាក់​នៅពេល​ដែល​យន្តហោះ​ឃ្លាំ​ពីរ​គ្រឿង​របស់​តួ​គី​បាន​ពើប​ប្រទះឃើញ​។​

​ភាគី​ខាង​តួ​គី​បានបញ្ជាក់​ថា​ខ្លួន​នឹង​យក​រឿងរ៉ាវ​ទាំងអស់​ទៅ​រាយការណ៍​ដល់​យូ​អិន​និង​អង្គការ​ណា​តូ​នៅ​ខណៈ​ដែល​ភាគី​ខាង​ស៊ី​រី​នៅ​មិនទាន់​មាន​ការបកស្រាយ​ណាមួយ​នៅឡើយ​ចំពោះ​ករណី​នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/Turkey3_zps784090b5.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Turkey2_zps002d19f3.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Turkey1_zps38df8880.jpg

មតិយោបល់