ព័ត៌មានកីឡា

ទីផ្សារដោះដូរកីឡាករនៅកម្ពុជា នឹងបើកចន្លោះពីថ្ងៃទី ១៥ ដល់ ២៩ មិថុនា

សហព័ន្ធរៀបចំការប្រកួតកម្ពុជា (CNCC) បានប្រកាសនៅសេចក្តីជូនដំណឹងដល់ក្លិបទាំងអស់ដែលចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌបាល់ទាត់លំដាប់ទី១ កម្ពុជា រដូវកាល ២០១៨ ក៏ដូចជាអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់មេត្តាជ្រាបថាទីផ្សារដោះដូរកីឡាករលើកទី២ និងការចុះបញ្ជីកីឡាករថ្មីសម្រាប់ត្រៀមជុំទី២ នឹងបើកពីថ្ងៃទី ១៥ខែមិថុនា ដល់ថ្ងៃទី២៩ខែមិថុនា។

សម្រាប់ការប្រកួតជុំទី១ សប្តាហ៍ទី៨ បានបញ្ចប់ជាស្ថាពរ ខណៈដែលក្រុមការពារជើងឯក បឹងកេត កំពុងឈរកំពូលតារាង ដោយលើស ១ពិន្ទុ ពីក្រុមលេខ២ ណាហ្គាវើល ។​ ការប្រកួតនៅក្របខណ្ឌកំពូលកម្ពុជា បច្ចប្បន្នមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដោយក្រុមថ្មី វិសាខា ដែលទើបតែឡើងមកមែនតែ មិនអាចប្រហែសបាននោះទេ ហើយពេលនេះកំពុងឈរលេខ៣ ទៀតផង ស្របពេលដែលក្រុមជើងឯក ៦ សម័យកាល ភ្នំពេញក្រោន ស្ថិតនៅលេខ៤ ។

គួបញ្ជាក់ថា ការដោះដូរកីឡាករ គឺតម្រូវឲ្យប្តូបានតែ ៣រូប ប៉ុណ្ណោះសម្រាប់កីឡាករខ្មែរ នឹង ៣រូប សម្រាប់កីឡាករបរទេស ចំណែក វិសាខា បានផ្លាស់ប្តូកីឡករក្នុងស្រុក ២រូប រួចហើយ រួមមាន កែវ សុខផេង នឹង សុខ សុវណ្ណ៕

មតិយោបល់