ព័ត៌មានជាតិ

ឃាត់ខ្លួនភេទទី៣ ជាមុខសញ្ញាចែកចាយគ្រឿងញៀន!..

កំពង់ស្ពឺៈ ថ្ងៃពុធ ៨រោជ ខែជេស្ឋឆ្នាំច ពស២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១០និង៣០នាទីយប់ កម្លាំងជំនាញនគរបាលស្រុកបសេដ្ឋសហការឃាត់មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ម៉ក់ ចំរើន ប្រុស អាយុ ៣២ ឆ្នាំ (ភេទទី៣) ជាមុខសញ្ញាចាស់អប់រំមិនកែប្រែ នៅភូមិ ឃុំ ខាងលើ។

សមត្ថកិច្ចឆេកឆេរ រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ៤ កញ្ចប់តូច , ទូរស័ព្ទដៃចាស់ ១ , កន្រ្ដៃយ៍ ២ , ដេកកេស ២៨ ព្រមទាំងសម្ភារៈ សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ករណីខាងលើជំនាញបានកសាងសំណុំរឿង បញ្ជូន ចាត់ការ តាមនីតិវិធី៕

មតិយោបល់