ព័ត៌មានជាតិ

បុរសម្នាក់ បើកគោយន្តដឹកម៉ាស៊ីនទៅបូមទឹក បុកដើមត្នោតស្លាប់!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានបុរសម្នាក់ បើកគោយន្តកន្រ្តៃដឹកម៉ាស៊ីនទៅបូមទឹក បុកដើមត្នោតបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវាលស្រែខាងកើត ភូមិចម្ការគួយកើត ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ សុន សុភា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារធ្វើយកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់