ព័ត៌មានជាតិ

ឃាតករដៃឆើតយកកាំបិតកាប់ស្រ្តីម្នាក់ស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រាយំឱបសពម្ដាយ នៅខេត្តតាកែវ

តាកែវ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា នៅវេលាម៉ោង ៩និង៤០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតម្ដុំខាងជើងភ្នំជីសូរ ភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ មានករណីឃាតកម្មដោយជនសង្ស័យបានយកកាំបិតកាប់ស្រ្តីម្នាក់ចំក បណ្ដាលឲ្យស្លាប់ភា្លមៗនៅកន្លែងកើតហេតុ មូលហេតុមិនទាន់ដឹងនៅឡើយទេ។

បញ្ជាក់៖ ករណីនេះបន្សល់ទុកកូន ២នាក់ យំឱបសពម្ដាយ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងដុតដៃដុតជើងគ្នា តាមចាប់ដើម្បីយកមកផ្តន្ទាទោស។

សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕

Update៖ ស្រ្តីមេម៉ាយកូន២ម្នាក់ ត្រូវជនសង្ស័យជាមនុស្សប្រើសារធាតុញៀនកាប់ស្លាប់រួចស្រែកថា «និងមីស្រីផិតក្បត់»

Update៖ ក្ដៅគគុក! ករណីឃាតកម្មស្ដ្រីមេម៉ាយកូនពីរ ត្រូវគេកាប់សម្លាប់នៅស្រុកសំរោង ពេលនេះ ឃាត់បានជនសង្ស័យហើយ

មតិយោបល់