ព័ត៌មានសុខភាព

ផឹកទឹក ជំនួសតែ និងកាហ្វេ តើមានផលល្អអ្វីខ្លះចំពោះរាងកាយ?

៧០ភាគរយនៃទម្ងន់រាងកាយរបស់យើង គឺជាតិទឹក ដូច្នេះនៅពេលដែលរាងកាយខ្សោះជាតិទឹក ច្បាស់ជាមានបញ្ហាឈឺក្បាល អស់កម្លាំង ប្រតិកម្មយឺត ឬមានបញ្ហាស្បែកជាដើម។ ក្នុងលក្ខខណ្ឌធម្មតា រាងកាយត្រូវការទឹក ជាមធ្យម ១,៥ ទៅ ២លីត្រក្នុងមួយថ្ងៃ ទើបអាចទ្រទ្រង់រាងកាយទាំងមូលឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺមួយចំនួនបាន។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃការទទួលទានទឹកបានគ្រប់គ្រាន់៖

១.កាត់បន្ថយកាឡូរី
ទឹកគ្មានកាឡូរី ដូចជាកាហ្វេ ឬទឹកតែ ដែលបន្ថែមស្ករនោះទេ ហេតុនេះប្រសិនបើអ្នកផឹកទឹកជំនួសភេសជ្ជៈទាំងពីរប្រភេទនេះ អាចជួយឲ្យអ្នកស្រកទម្ងន់ជាធម្យម ៤០០កាឡូរីក្នុងមួយថ្ងៃ។

២.ជួយឲ្យស្បែកភ្លឺស្អាត
អ្នកនឹងឃើញអព្តូតហេតុកើតឡើងចំពោះស្បែករបស់អ្នក នៅពេលដែលអ្នកប្តូរភេសជ្ជៈដែលមានជាតិស្ករ ទៅជាទឹកសុទ្ធជំនួសវិញ។
ទឹកអាចជួយផ្តល់ជាតិសំណើម ធ្វើឲ្យស្បែកមានសុខភាពល្អ និងមានភាពស្រស់ថ្លា។ ការទទួលទានទឹកច្រើន ក៏អាចកាត់បន្ថយបញ្ហាឈឺក្បាល ធ្វើឲ្យអ្នកជៀសផុតពីបញ្ហារង្វង់ភ្នែកខ្មៅ និងការពារបញ្ហាអាការឈឺក្បាល។

៣.កាត់បន្ថយភាពស្រេកឃ្លាន
ការទទួលទានភេសជ្ជៈ ដែលមានផ្ទុកជាតិស្ករ ធ្វើឲ្យអ្នកឃ្លានអាហារ ហើយឆាប់ក្លាយទៅជាមនុស្សធាត់។ ប៉ុន្តែការទទួលទានទឹកវិញ មិនត្រឹមតែអាចកាត់បន្ថយចំណង់អាហារនោះទេ ថែមទាំងស្រកទម្ងន់ផងដែរ។

៤.ជួយឲ្យបេះដូងមានសុខភាពល្អ
ប្រសិនបើអ្នកបាត់បង់ជាតិទឹកច្រើនពេក ឈាមនឹងខាប់ ហើយធ្ងន់ ដែលធ្វើឲ្យបេះដូងមានពិបាកក្នុងការបូម ដើម្បីចែកចាយទៅសរីរាង្គផ្សេងៗនៃរាងកាយ។

ផ្ទុយទៅវិញ បើអ្នកទទួលទានទឹក បានគ្រប់គ្រាន់ ហានិភ័យនៃជំងឺបេះដូងនឹងកាត់បន្ថយរហូតដល់ទៅ ៤១ភាគរយ បើធៀបទៅនឹងអ្នកដែលទទួលទានទឹកតិច។

៥.ខួរក្បាលមានដំណើរការល្អ
ខួរក្បាលរបស់មនុស្សគ្រប់រូបត្រូវការទឹក ៧៥ ទៅ ៨៥ភាគរយ ប៉ុន្តែប្រសិនបើអ្នកផ្តល់ជាតិទឹកមិនបានគ្រប់គ្រាន់ទេនោះ ខួរក្បាលច្បាស់ជាដំណើរការមិនល្អឡើយ។

ដូច្នេះការរក្សាជាតិទឹកបានគ្រប់គ្រាន់ មិនត្រឹមតែរាងកាយទាំងមូលមានសុខភាពល្អនោះទេ សូម្បីតែខួរក្បាលក៏ដំណើរការបានល្អដែរ។

៦.ប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង
រឿងដំបូងដែលអ្នកត្រូវធ្វើ បន្ទាប់ពីភ្ញាក់ពីគេង គឺការទទួលទានទឹកមួយកែវ ដើម្បីជួយជំរុញដល់ការរំលាយអាហារ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការផឹកទឹក ៥០០មីលីលីត្រនៅពេលព្រឹកអាចបង្កើនការរំលាយអាហារ ដល់ទៅ៣០ភាគយ ទាំងបុរស និងស្ត្រី។

អាស្រ័យហេតុនេះ អ្នកគួរតែព្យាយាមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ពោលគឺ ២លីត្រក្នុងមួយថ្ងៃ ដើម្បីជួយឲ្យរាងកាយមានសុខភាពល្អ៕

ដកស្រង់ពី៖ soha

មតិយោបល់