ព័ត៌មានជាតិ

តូចចិត្តនឹងជំងឺប្រចាំកាយ បុរសវ័យចំណាស់ម្នាក់ ចងកបញ្ចប់ជីវិត!

សៀមរាប: លោកវរសេនីយ៍ត្រី ដា ចម្រើន អធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ជា រ៉ុន ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិកើតហេតុ។
មូលហេតុ មានជំងឺប្រចាំកាយរ៉ាំរ៉ៃ(របេង)។

ចំពោះសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់