ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន គំរាមកំហែងប្រកាស ដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយឧក្រិដ្ឋកម្មជាច្រើន

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានគំរាមនៅថ្ងៃពុធនេះថា នឹងប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដោយលោកសំអាងថា ឧក្រិដ្ឋកម្មជាច្រើន បានកើតមានទ្បើង នៅក្នុងប្រទេស ដែលរារាំងដល់ក្រុមហ៊ុនបរទេស និងការវិនិយោគ ចូលមកក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងសេអ៊ូល សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការមួយ លោក Duterte បានធ្វើការព្រមានដល់ឧក្រិដ្ឋជនទាំងទ្បាយ មិនថានៅក្នុងរដ្ឋាភិបាល ឬក្រៅរដ្ឋាភិបាលទេ លោកនឹងចាត់វិធានការផ្លាស់ប្តូរលើក្រុមទាំងនោះ នៅពេលខាងមុខ»។

ដោយលោកបានបន្ថែមថា «រវាងច្បាប់អាជ្ញាសឹក និងការប្រកាសអាសន្នជាតិ គឺ មិនមានភាពខុសគ្នានោះទេ ដូច្នេះលោកបានព្រមានធ្វើគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហា ហើយកត្ដាសិទ្ធិមនុស្ស នឹងជារឿងដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសមួយនេះម្តងទៀត។

សូមជំរាបថា ការលើកទ្បើងរបស់មេដឹកនាំរូបនេះ បានធ្វើទ្បើងបន្ទាប់ពីលោក បានអះអាងថា «ភាគច្រើននៃក្រុមហ៊ុនបទេស គឺមិនចង់មកហ្វីលីពីននោះទេ ដោយសារបទឧក្រិដ្ឋ ជាហេតុនាំឲ្យពួកគេ ព្រួយបារម្ភ ក្នុងនោះរួមមានទាំងការចាប់ពង្រត់ និងការសម្លាប់ជាដើម»៕

មតិយោបល់