ព័ត៌មានជាតិ

ទីបំផុត​នាយក​ប្រតិបត្តិ Facebook ព្រមធ្វើ​ដូច​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្សេងៗ​

យោងតាម Financial Yahoo ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ២៧​ខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ បាន​ឲ្យ​ដឹងថា លោក Mark Zuckerberg ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Facebook ទទួលយក​ប្រាក់ខែ​ត្រឹមតែ ១​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​

mark-zuckerberg-pic

​ប្រភព​ខាងលើ​បាន​បន្តទៀតថា លោក Mark Zuckerberg មិន​ត្រឹមតែ​ទទួលយក​ប្រាក់បៀវត្ស​ត្រឹម ១​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ទេ សូម្បីតែ​ប្រាក់​លើកទឹកចិត្ត និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ ក៏​លោក​មិន​ទទួលយក​ដែរ​។​
​យោងតាម​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹងថា នាយក​ប្រតិបត្តិ​បណ្ដាញ​សង្គម​មួយ​នេះ​បាន​គ្រប់គ្រង​ប័ណ្ណ​ភាគហ៊ុន​របស់ Facebook ជាង​ពាក់កណ្ដាល​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ ១៩៩៨ លោក Steve Jobs ដែលជា​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple ក៏​ទទួលយក​ប្រាក់បៀវត្ស​ត្រឹមតែ​១​ដុល្លារ​អាមេរិក​ផងដែរ រីឯ​លោក Larry Page ដែលជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Google បានសម្រេច​ទទួលយក​ប្រាក់បៀវត្ស​ត្រឹម​១​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ ២០០៥ នៅមាន​លោក Sergey Brin(​សហ​ស្ថាបនិក Google) លោក Eric Schmidt (​ប្រធាន​ក្រុមប្រឹក្សាភិបាល Google) លោក Larry Ellison នាយក​ប្រតិបត្តិ Oracle, លោក Elon Musk នាយក​ប្រតិបត្តិ Tesla, លោក Mark Pincus នាយក​ប្រតិបត្តិ Zynga, អ្នកស្រី Meg Whitman នាយក​ប្រតិបត្តិ HP និង​បណ្ដា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត សុទ្ធតែ​ទទួលយក​ប្រាក់បៀវត្ស ១​ដុល្លារ​អេ​ម​រិ​ក​ក្នុង​មួយខែ​៕

មតិយោបល់