ព័ត៌មានជាតិ

កុំចេះតែហ៊ាន! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទទទួលផលចោរកម្មពីអំពើលួចមានស្ថានទម្ងន់ទោស

ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់Post Newsថា នៅវេលាម៉ោង២និង៤០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិចំរេះ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ពីបទទទួលផលចោរកម្មពីអំពើលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិស្នោលិច សង្កាត់ស្នោ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនយកមកកាន់អធិការដ្ឌាននគរបាលស្រុកស្វាយអន្ទរ ហើយសមត្ថកិច្ចបានប្រគល់ជនសង្ស័យឲ្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការបន្ត៕

មតិយោបល់