ព្រះសីហនុៈ ជនសង្ស័យជាជនជាតិចិនចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីហិង្សាវាយទៅលើជនជាតិចិនដូចគ្នា បណ្តាលឲ្យរបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំផ្ទះសំណាក់ងឺ ឆៃ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន៨នាក់ និងជនជាតិខ្មែរម្នាក់ នៅចំណុចហាងលក់ឡាន ហឹង ថៃ ស្ថិតក្រុម១៥ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ និងប្រទះឃើញជនរងគ្រោះម្នាក់ជាជនជាតិចិន។
វត្ថុតាងដកហូតបាន រួមមាន៖ ទូរសព្ទ១០គ្រឿង, អាយកូម១គ្រឿង , អាវុធម៉ាកបេអាតា បាញ់ខ្សល់១ដើម , នាឡិកា១, កាបូបយូដៃ១ និងរថយន្ត២គ្រឿង៕
មតិយោបល់