ព័ត៌មានជាតិ

ស៊យធំ! ចេញផឹកស៊ីជិះម៉ូតូទៅពន្លះគូទរថយន្តហាយឡាក់វីហ្គូ ខ្ទេចទាំងសងខាង

ភ្នំពេញ: យុវជន២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៧មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ ដល់ផ្លូវបែកជាបួនមិនបង្អន់ល្បឿន ស្រាប់តែជ្រុលទៅបុកចំខាងឆ្វេងខាងក្រោយរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០យប់ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ កែងផ្លូវ ព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុយុវជន២នាក់ទើបនឹងចេញពីផឹកស៊ីនៅហាងមួយកន្លែង បើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GO-3482 បើកតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ លុះដល់ផ្លូវបែកជាបួនស្រាប់តែមានរថយន្តហាយឡាក់វីហ្គូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-7967 បើកតាមបណ្តោយផ្លូវព្រះសុធារសទិសដៅពីត្បូងទៅជើង បើកឆ្លងផ្លូវជិតផុតហើយ ស្រាប់តែត្រូវបានម៉ូតូយុវជន២នាក់បុកចំចំហៀងខាងឆ្វេងខាងក្រោយរថយន្តបណ្តាលឲ្យរងការខូចខាតក្រពឹតចូលក្នុង។ រីឯម៉ូតូវិញបាក់កាំខាងមុខខ្ទេចយ៉ាងដំណំ តែសំណាងល្អយុវជនទាំង២នាក់នោះរងរបួសស្រាល ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងក៏ព្រមសម្របសម្រួលគ្នាភាគីខាងម៉ូតូព្រមយករថយន្តទៅជួសជុលឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់