ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងប្រុស ៣នាក់ លង់ទឹកស្ទឹងស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យ: កាលពីវេលាចន្លោះម៉ោង ៣ និង៣០នាទីរសៀល ដល់ម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីក្មេងចំនួន៣នាក់ បានលង់ទឹកស្ទឹងស្លាប់ ស្ថិតក្នុចំណុចស្ពានរថភ្លើងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

ក្មេងរគ្រោះទាំងបីនាក់៖ ទី១.ឈ្មោះ ខុម​ ធារ៉ា ហៅមៀវ ភេទប្រុស អាយុ៧ឆ្នាំ ទី២.ឈ្មោះ សាវី​ ឌីម៉ង់​ ភេទប្រុស អាយុ៧ឆ្នាំ ទី៣.ឈ្មោះ ខុម​ វ៉ាន់កន ភេទប្រុសអាយុ ៧ឆ្នាំ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្មេងទាំងបីនាំគ្នាដើរឆ្លងស្ពានរថភ្លើង ទៅត្រើយម្ខាងហើយស្រាតខោអាវទុក នៅមាត់ច្រាំង ដើម្បីចុះងូតទឹកស្ទឹង​ តែជាអកុសលក៏ត្រូវលង់ទឹកស្លាប់ទាំងបីនាក់តែម្ដង។

ជនរងគ្រោះជាបងប្អូនជីដូនមួយនិងគ្នា ចំណែកឪពុកម្តាយ បានទៅរកស៊ីនៅប្រទេសថៃ ដោយពួកគេបានរស់នៅជាមួយតា ឈ្មោះ ហុង សុខុម អាយុ៦៨ឆ្នាំ និងយាយ ឈ្មោះ មុត ហម អាយុ៦៥ឆ្នាំ នៅភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី៕

មតិយោបល់