អាសូរណាស់! ចុះបេះផ្លែឈូកទាំងខ្លួនមានជំងឺប្រចាំកាយ បណ្ដាលឲ្យលង់ស្លាប់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃចន្ទទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី មានករណីបុរសមានជម្ងឺប្រចាំកាយម្នាក់ បានចុះទៅបេះផ្លែឈូកក្នុងបួរស្រែ បណ្ដាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍នេះកើតឡើងនៅចំណុចបួរស្រែរបស់ឈ្មោះ ម៉ា វណ្ណា ភេទស្រី ស្ថិតនៅភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង១១និង៣០នាទី ប៉ុស្តិ៍បានទទួលព័ត៌មានពីលោក យ៉ា សម្បត្តិ លេខទូរសព្ទ័០៩៧ ៧២ ៤៤ ២៨១ ក្រោយទទួលបានព័ត៌មានភ្លាម ប៉ុស្តិ៍បានចាត់កម្លាំងចុះទៅដល់កន្លែងកើតហេតុ នឹងបានពិនិត្យសាកសពជនរងគ្រោះឈ្មោះ ឃុន ប៊ូរិន អាយុ ៣២ឆ្នាំ ភេទប្រុស រស់នៅភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវ ស្រុកបាកាន ពិតជាស្លាប់ដោយសារលង់ទឹកមែន។ មូលហេតុ៖ ទៅបេះផ្លែឈូកនៅខាងកើតផ្ទះ ហើយជនរងគ្រោះមានជម្ងឺប្រចាំកាយ(ឆ្កួតជ្រូក)។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *