ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបើកកៀរគ្នា រងរបួសមនុស្ស២នាក់ និងខូតខាតរថយន្តទាំងសងខាង

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តពីរគ្រឿង បានបើកកៀរគ្នា បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ និងខូចខាតរថយន្តទាំងសងខាង កាលពីវេលាម៉ោង២​ រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត១៣៧-១៣៨ ស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តបង្ក ម៉ាកHYUNDAI ពាក់ស្លាកលេខភ្នំពេញ 3C-7998 ពណ៌ស ធ្វើចរាចរណ៍ពីលិចទៅកើត ចំណែកអ្នកបើកបរ បានរត់គេងខ្លួនបាត់។ រីឯរថយន្តរងគ្រោះ ម៉ាក CamRy ពាក់ស្លាកលេខកំពង់ឆ្នាំង 2A-1152 ពណ៌ស ធ្វើចរាចរណ៍ពីកើតទៅលិច បើកបរដោយឈ្មោះ ប្រាក់ យីកាន អាយុ ៤៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង រងរបួសស្រាល និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ប្រាក់ សិទ្ធិកា អាយុ១៤ ឆ្នាំ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយ រងរបួសស្រាល។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ជាបណ្តោះអាសន្ន ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់