ព័ត៌មានជាតិ

ជិះកង់ចេញពីផ្ទះស្រែកប្រាប់បងស្រីថា«អញទៅលោតទឹកហើយ»ស្អែកឡើងទើបប្រទះឃើញសព!..

កណ្តាល:​ លោកអធិការស្រុកកោះធំ បានប្រាប់Post News ថា នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់(ជាមនុស្សសតិមិនប្រក្រតី) នៅក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ងួន ចម្រើន(ហៅម៉ៅ) ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

យោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ងួន ចិន្តា ត្រូវជាបងស្រីបង្កើត ជនរងគ្រោះ បានឲ្យដឹងថា កន្លងមកជនរងគ្រោះជាមនុស្សធ្លាប់ប្រើប្រាស់ថ្នាំញៀន ហើយមានសតិមិនប្រក្រតី នឹងធ្លាប់ធ្វើអត្តឃាត ចងក ម្តងរួចមកហើយតែមិនបានសម្រេច ដោយក្រុមគ្រួសារបានជួយសង្គ្រោះទាន់ពេល។ លុះនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២រសៀល ជនរងគ្រោះបានជិះកង់ចេញពីផ្ទះរួចស្រែកប្រាប់បងស្រីថា« អញទៅលោតទឹក ហើយរួចក៏ជិះកង់ចេញទៅ» លឺដូចនេះបងស្រី នឹងបងប្អូនក៏ចេញទៅតាម។ លុះទៅដល់មាត់ទឹកទន្លេបាសាក់ខាងកើតផ្សារកោះធំ ចម្ងាយប្រមាណ២៥០ម៉ែត្រ ក៏ឃើញកង់ដែលប្អូនជិះទៅបញ្ឈរទុកចោលនៅមាត់ទន្លេបាសាក់ តែបាត់ជនរងគ្រោះមិនឃើញ មានការសង្ស័យ ក៏ឲ្យបងប្អូន នឹងជួលបងប្អូនខ្មែរឥស្លាម ចុះរាវរកក្នុងទឹក តែរកមិនឃើញ។ រហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល ទើបបញ្ឈប់ការរាវរក។ លុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី ទើបមានអ្នកភូមិប្រទះឃើញសាកសពជនរងគ្រោះអណ្តែត រួចបានប្រាប់ក្រុមគ្រួសារឲ្យបានដឹង។ បន្ទាប់មក ខ្លួននឹងក្រុមគ្រួសារ បានទៅមើលឃើញជនរងគ្រោះអណ្តែតក្នុងទឹកស្លាប់ នៅខាងកើតកន្លែងជនរងគ្រោះទុកកង់ចោលចម្ងាយប្រមាណ៤០ម៉ែត្រ។

រួចក៏រាយការណ៍ជូនអាជ្ញាធរ មូលដ្ឋាន នឹងរាយការណ៍ បន្តជូនអធិការដ្ឋាននគរបាលស្រុក។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ អធិការដ្ឋាន បានទទួលបញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីធ្វើការពិនិត្យ រួចបានបង្កើត គណ:កម្មការ មានប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការ ពិនិត្យកន្លែងកើតហេតុនិង ពិនិត្យសាកសព ឃើញថា សាកសព ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងករណីផ្សេងឡើយ។
ការសន្និដ្ឋាន ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន។

ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចយើងបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់