ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ចាត់វិធានការដើម្បី ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់

EU: សហភាពអឺរ៉ុប បានអនុវត្តច្បាប់ថ្មី ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើក្រុមហ៊ុនបរទេស កំពុងប្រតិបត្តិការ នៅប្រទេសអ៊ីរ៉ង់ ដែលវាជាផ្នែកមួយនៃការសន្យារបស់ពួកគេ ក្នុងការគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានប្រកាសដកខ្លួនចេញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។

កាលពីខែមុន រដ្ឋាភិបាលអាមេរិក បានប្រកាសសេចក្តីសម្រេចរបស់ខ្លួន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ ដែលវាត្រូវបានបង្កើតទ្បើង ក្នុងគោលបំណងរារាំងអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្ម ពីសំណាក់អាមេរិក។

វិធានការនេះ បានធ្វើឡើងចំពេលដែលសហភាពអឺរ៉ុប និងភាគីដទៃទៀតនៃកិច្ចព្រមព្រៀងមួយនេះ បានប្តេជ្ញារក្សាកិច្ចព្រមព្រៀងឲ្យនៅដូចមុនដដែល ប្រសិនបើអ៊ីរ៉ង់នៅតែបន្តអនុវត្តវានោះ៕

មតិយោបល់