ព័ត៌មានជាតិ

ថៃ​នៅ​តែ​ប្រកាស​បដិសេធ​ពន្យា​ពេល​ការបោះឆ្នោត​បើទោះជា​មាន​ការតវ៉ា​ពី​ក្រុម​ប្រឆាំង​

​ទីក្រុង​បាងកក​៖​រដ្ឋាភិបាល​ថែ​បាន​និយាយ​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​មិនមាន​ច្បាប់​ណា​ដែល​អាច​ចេញ​មក​ពន្យា​ពេលវេលា​នៃ​ការបោះឆ្នោត​សាជាថ្មី​ដែល​នឹង​ត្រូវ​ធ្វើ​នា​ខែ​កុម្ភ​នោះ​ឡើយ​បើ​ទោះបីជា​ក្រុមប្រឆាំង​នៅតែ​ប្រកាន់​គោលជំហរ​ធ្វើពហិកា​មិន​ចូលរួម​បោះឆ្នោត​លើក​នេះ​ក៏ដោយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី Pongthep Thepkanchana បាន​និយាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា​វា​មិន​អាច​ទៅរួច​ទេ​ក្នុងការ​ពន្យា​ពេល​នៃ​ការបោះឆ្នោត​ជាតិ​នាពេល​ខាងមុខ​នេះ​ហើយ​វា​ជា​ការឆ្លើយតប​ទៅ​ការស្នើរ​សុំ​របស់​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ធ្លាប់បាន​ប្រកាស​សុំ​ពន្យា​ពេល​នោះ​ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​អ្វីៗ​នឹង​ដំណើរការ​ទៅ​ដូច​ការគ្រោងទុក​។​

​គណបក្ស​ភឿ​ថៃ​និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ធ្លាប់បាន​និយាយ​ថា​នេះ​ជា​វិធី​ដោះស្រាយ​ដ៏​ល្អ​បំផុត​តែ​មួយគត់​ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ដោយ​ការរំលាយ​សភា​និង​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការបោះឆ្នោត​សាជាថ្មី​តែ​ការពន្យា​ពេល​នៃ​ការបោះ​ឆ្នោត​គឺ​មិនអាច​កើត​ឡើង​នោះឡើយ​៕​
Thai

មតិយោបល់