ព័ត៌មានជាតិ

ធ្ងន់.កហើយ! ម៉ូតូកូនទាបោះពួយមិនមើលមុខ ទៅបុកគូទរថយន្តម៉ាក TOYOTA AVANZA ខ្ទេចផ្នែកខាងក្រោយ!

ភ្នំពេញ: រថយន្តម៉ាក TOYOTA AVANZA មួយគ្រឿងបានក្រពឹតផ្នែកខាងក្រោយ និង បែកកញ្ចក់ខាងក្រោយអស់មួយផ្ទាំងរងការខូចខាត យ៉ាងដំណំ ខណ:ពេលដែលកំពុងតែបើកបរក្នុងល្បឿនមធ្យមតាមបណ្តោយផ្លូវ ២៧១ ហើយត្រូវបានម៉ូតូកូនទាម៉ាក Today
មួយគ្រឿងដែលបើកបរដោយយុវជនម្នាក់ក្នុងល្បឿនយ៉ាងលឿនមិនមើលមុខទៅបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសស្រាលខ្លួនឯងផងដែរ។

ករណីគ្រោះថ្នាក់ចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក TOYOTA AVANZA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-6648មួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម។លុះមកចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូកូនទាម៉ាក Today ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-2262 មួយគ្រឿង ដែលបើកបរដោយយុវជនម្នាក់ក្នុងល្បឿនយ៉ាងលឿនដោយមិនមើលមុខនោះ ក៏បានបោះ ពួយទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យក្រពឹតផ្នែកខាងក្រោយ និង កញ្ចក់មួយផ្ទាំងរងការខូចខាតយ៉ាងដំណំ។ ចំណែម៉ូតូរងការខូចខាតផ្នែកខាងមុខរងការខូចខាតផងដែរ។ ចំណែកឯយុវជនអ្នកបើកបរលាត់ដៃជើងរងរបួសខ្លួនឯង ស្រាលផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយកទៅដាក់លើចិញ្ចើមផ្លូវធ្វើការដោះស្រាយគ្នា ដោយភាគីម៉ូទូកូនទាព្រមសងលុយចំនួន ១៥០ដុល្លារ ទៅឲ្យភាគីខាងរថយន្តជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់