បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នេះសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរួមសហការ ជាមួយរថយន្តមន្ទីរពិសោធន៍តចល័ត ចុះយកគំរូ និងត្រួតពិនិត្យ ទៅលើផលិតផលម្ហូបអាហារ ដែលកំពុងដាក់តាំងលក់នៅផ្សារចំនួន២ ដែលស្ថិតក្នុងក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ គឺផ្សារសេរីសោភណ្ឌ និងផ្សារចំការគរ មាន បន្លែ ផ្លែឈើ ត្រីសាច់ ជ្រក់ ម៉ាំ សសៃរគុយទាវ មី គ្រឿងសមុទ្រ ជាច្រើនមុខសរុបចំនួន ៥៧មុខ ។
ជាលទ្ធផលគឺបានរកឃើញបន្លែចំនួន២មុខ គឺ ផ្កាខាត់ណា និង ឆៃថាវ ដែលមានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត៕
មតិយោបល់