ព័ត៌មានជាតិ

តូចចិត្តនឹងជំងឺប្រចាំកាយ! ស្ត្រីជនជាតិគ្រឹងម្នាក់ ចងកបញ្ចប់ជីវិត!

រតនគិរីៈ កាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចម្ការស្វាយចន្ទី ភូមិផាក់ណាម ឃុំកោះពាក់ស្រុកវើនសៃ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ គឹត ស៊ុន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ ដោយសារជនរងគ្រោះមានជំងឺរ៉ាំរ៉ៃ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យនឹងកោសល្យវិច័យលើសាកសព ឃើញថា ពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចប្រគល់សពយកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់