ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំង ហ្គេមអ៊ីនធឺណេតSE7 EN2 ឃាត់ខ្លួនមនុស្ស១៧នាក់និងវត្ថុតាងមួយចំនួន!..

បាត់ដំបងៈ នៅវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ដោយអនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី ជេក វណ្ណី ស្នងការងទទួលផែនព្រហ្មទណ្ឌ ចូលរួមដោយលោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង និងកម្លាំងក្រុមបង្ការបង្រ្កាបបានចុះបង្ក្រាបទីតាំង ហ្គេមអ៊ីនធឺណេត មួយកន្លែងឈ្មោះ SE7 EN2 ដែលមានទីតាំង ក្នុងក្រុមទី២៥ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ម្ចាស់ទីតាំងឈ្មោះ មុំ ស្រីអូន ភេទស្រី អយុ ៣៦ ឆ្នាំមានទីលំនៅក្នុងភូមិសង្កាត់ខាងលើ។
សម្ភារៈដកហូតរួមមាន៖ ម៉ាស៊ីនកំព្យូទ័រចំនួន២០គ្រឿង,ម៉ូឌីទ័រចំនួន២០គ្រឿង, ឃីបទចំនួន២០គ្រឿង,ម៉ូវចំនួន២០គ្រឿង,កាសត្រជៀកចំនួន២០គ្រឿង,អាគុយទប់ភ្លើងចំនួន១គ្រឿង,ធីភីលីងចំនួន១គ្រឿង, ហាប់បំបែកអ៊ិនធឺណេតចំនួន១គ្រឿង,ដុំហ្វាយចំនួន១គ្រឿង,រ៉ូតទ័រចំនួន១គ្រឿង,កៅអីចំនួន២១,ម៉ូតូចំនួន១០គ្រឿង,កង់ចំនួន៣គ្រឿង និងឃាត់មនុស្សចំនួន១៧នាក់(ប្រុស)។
បច្ចុប្បន្ន មនុស្សនិងវត្ថុតាងបានបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ ការតាមនិតិវិធីច្បាប់៕

មតិយោបល់