ព័ត៌មានជាតិ

អគ្គិភ័យឆេះកុដិលោកដែលផ្តល់ឲ្យនិសិត្សឆ្នាំ៤នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្នាក់នៅផ្អើលទាំងកណ្តាលយប់!

ភ្នំពេញៈ កុដិចំណាស់មួយខ្នងត្រូវបានបានអគ្គិភ័យលេបត្របាក់ឆាបឆេះម៉ូតូ២គ្រឿង និងសម្បត្តិមួយចំនួនទៀតផ្អើលដល់ព្រះសង្ឃនិងកូនសិស្ស កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចកុដិចំណាស់អត់លេខមួយខ្នង ស្ថិតក្នុងវត្តទឹកថ្លា ខណ្ឌសែនសុខ។

បើតាមសម្តីពីបុរសម្នាក់មានឈ្មោះ សេង ហុង អាយុ២៤ឆ្នាំ ជានិសិត្សឆ្នាំ៤នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្នាក់នៅកុដិកើតហេតុ មានស្រុកកំណើរនៅស្រុកបាធាយ ខេត្តកំពង់ចាម បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់បានមកស្នាក់នៅក្នុងវត្តនេះអស់រយៈ ពេលជាង៣ឆ្នាំមកហើយ។ ហើយកុដិកើតហេតុខាងលើនោះគឺមានតែរូបគាត់និងបុរសម្នាក់ទៀតដែលជានិសិត្សមកស្នាក់នៅក្នុងវត្តខាងលើដែលតែប៉ុណ្ណោះ។

ប្រភពបន្តថានៅមុនពេលកើតហេតុរូបគាត់ទាំង២នាក់បានមកពីរៀនហើយក៏បានយកម៉ូតូចំនួន២គ្រឿងដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ និងមួយគ្រឿងទៀតម៉ាក ZOOMER-X ស៊េរី០១៨ ដែលជារបស់ពួកគាត់យកទៅទុកនៅក្នុងកុដិកើតហេតុហើយក៏បានចាក់សោទ្វារចោល រួចក៏នាំគ្នាទៅសម្រាកនៅជាន់ទី១ដូចសព្វដងជាធម្មតា។ លុះដល់វេលាកើតហេតុខណៈពេលដែលពួកគាត់កំពុងតែដេកលងលក់ក៏ស្រាប់តែឮសំលែងផ្ទុះនិងមានផ្សែងខ្មួរខ្មាញ់ចេញពីជាន់ក្រោយដែលជាបន្ទប់ដាក់ម៉ូតូរបស់ពួកគាត់។ បន្ទាប់មករូបគាត់ក៏ចុះមកមើលស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះបន្ទប់នោះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះគាត់ក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលព្រះសង្ឃដែលគង់នៅវត្តនិងកូនសិស្សនាំគ្នាទាញទុយោទឹកបាញ់ពន្លត់អស់រយៈពេលជាងមួយម៉ោងទើបរលត់ទៅវិញជាស្ថាពរដោយមិនរំខាន់ដល់រថយន្តពន្លត់អគ្គិភ័យនេះទេ ។

ហេតុការណ៍អគ្គិភ័យឆាបឆេះកុដិខាងលើគឺបង្កឲ្យម៉ូតូ២គ្រឿង និងរបស់មួយចំនួនតូច រួមទាំងបន្ទាប់ជាន់ផ្ទាល់ដីដែលមានទំហំប្រមាណ៤ម៉ែត្រគុណនិង៧ម៉ែត្ររងការខូចខាតឆេះអស់ទាំងស្រុង។

ហើយចំពោះមូលដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះឡើងនៅមិនទាន់មានប្រភពឲ្យច្បាស់លាស់ថាឆេះមកពីមូលហេតុអ្វីនោះទេ ព្រោះដោយសារតែកុដិកើតហេតុខាងលើពុំមានបណ្តាញចរន្តអគ្គិសនីតចូល រឺដុតទាន់បំភ្លឺបន្ទប់អ្វីនោះដែរ។ ចំពោះសមត្ថកិច្ចមូលដ្ឋានវិញ ក៏មិនបានមកពិនិត្យមើល រកមូលហេតុនោះដែរ ៕

មតិយោបល់