ព័ត៌មានជាតិ

ស្រវឹងបើកបរ! រថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវ ជ្រុលចង្កូចទៅបុកបង្គោលលេខផ្លូវវៀច១ដើម!

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបើករថយន្តបាឡែនមួយគ្រឿងបត់ឆ្វេងដៃឆ្លងផ្លូវលឿនពេកបួងចង្កូតមិនទាន់ជ្រុលចង្កូតទៅបុកបង្គោលសម្គាល់លេខផ្លូវបណ្តាលវៀចមួយដើម រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវយ័ចំណាស់ម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-6028 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿងយ៉ាងលឿលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ២៨គ្រួសារលឿនពេក បួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលសម្គាល់លេខផ្លូវបណ្តាលឲ្យវៀចមួយដើម។ ចំណែករថយន្តបង្កមិនអស់ល្បឿនបានជុលទៅមុខប្រមាណជាង១០០ខ្ទេចផ្នែកខាងមុខខាងឆ្វេងទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងទៅយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់