ព័ត៌មានជាតិ

លួចបានវាគ្រាន់ ដល់ប៉ូលិសតាមទាន់ មានអីដេកគុក

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០១៨ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច (ម៉ូតូ) របស់ប្រជាពលរដ្ឋចំនួន ៣ ករណី នៅចំណុចសាលាបឋមសិក្សាភូមិ៧ ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា៖
ករណីទី១-អំពើលួច ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួ ND១២៥M៩៨០១៣២៩ លេខម៉ាស៊ីនND១២៥ME៩៨០១៣២៩ ពាក់ស្លាកលេខភ្នំពេញ ១GK-៤៨៨៧ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវបេតុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១ និង៣០ នាទីរសៀល។ ជនរងគ្រោះ ឈ្មោះ សំ សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន
ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ភារបាត់បង់ម៉ូតូខាងលើ។

ករណីទី២-អំពើលួច (ម៉ូតូម៉ាកSUZUKI NEX១១០ ពណ៌ស ស៊េរីឆ្នាំ២០១៤ លេខតួ ៣១៧៨០២ លេខម៉ាស៊ីន ៣១៧៨០៧ ពាក់ស្លាកលេខភ្នំពេញ១FT-៥២៦៨ ) ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋានរាជនីថ្មីផ្ទះលេខ៤៣ ផ្លូវ២៥៧ ក្រុម២២ ភូមិ៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ២ និង៤៨ នាទី។ ជនរងគ្រោះ ឈ្មោះ ឈីម ឆន ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងអគ្គិសនី ស្នាក់នៅវត្តចិនដំណែក ផ្លូវព្រះស៊ីសវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ភារបាត់បង់ ម៉ូតូម៉ាកSUZUKI NEX១១០ ពណ៌ ស សេរីឆ្នាំ២០១៤ លេខតួ ៣១៧៨០២ លេខម៉ាស៊ីន ៣១៧៨០៧ ពាក់ស្លាកលេខភ្នំពេញ១FT-៥២៦៨។

ករណីទី៣-អំពើលួច ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ លេខតួ ៥២៥៤៣១៣ លេខម៉ាស៊ីន៥២៥៤៣១៣ ពាក់ស្លាកលេខតាកែវ១P-៦៩០៧ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩B ផ្លូវលំ ក្រុម១ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១ និង៥០ នាទីព្រឹក។ ជនរងគ្រោះ ឈ្មោះ វណ្ណ ហ្សាវរីយ៍ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលលេខ៩B ផ្លូវលំក្រុម១ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្ភារបាត់បង់ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ លេខតួ ៥២៥៤៣១៣ លេខម៉ាស៊ីន៥២៥៤៣១៣ ពាក់ស្លាកលេខតាកែវ១P-៦៩០៧។

ជនសង្ស័យទី១-ឈ្មោះ ហេង ចម្រើន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឆោម វាសនា ហៅ វ៉េ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
– ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ លេខតួ-លេម៉ាស៊ីន ៩៥៣៣៣០៥ ពាក់ស្លាកលេខ ភ្នំពេញ១FR-២៨៥៣។
– ម៉ូតូម៉ាក MSX ពណ៌ ស លេខតួ ៥២០០៦៧៤ លេខម៉ាស៊ីន២២០០៦៧៤ ពាក់ស្លាកលេខ ភ្នំពេញ១FG-៧៥៨២។
– ដង្កាប់, សោសម្រាប់ដោះខ្ចៅ និងដែកសម្រាប់ឆ្កឹះសោម៉ូតូចំនួន ១ ប្រអប់។
– ក្រាមសថ្លា សង្ស័យជាគ្រឿងញៀន មួយកញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់