Post News Media ព័ត៌មានជាតិ បុរសវ័យចំណាស់...

បុរសវ័យចំណាស់ម្នាក់ ឆ្លងទូកទៅការនៅត្រើយម្ខាងអូរតាឡាស់ ធ្លាក់ទឹកលង់ស្លាប់!

​ស្ទឹងត្រែង: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅចំណុចអូរតាឡាស់(អន្លង់ភ្នំចោត) ភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ យ៉ិន ប៊ី ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានឆ្លងទូកទៅការនៅភ្នំចោត(អូរតាឡាស់)ពីត្រោយម្ខាងទៅត្រើយម្ខាងអូរទៀត ហើយបានធ្លាក់ពីលើទូក បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

ចំពោះសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕