កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងទី៥ ខែមករា ឆ្នាំ២០២២ ករណីធ្វើអោយខូចខាតដោយចេតនាចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ សាន់ សីម៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មានទមានទីលំនៅភូមិខ្នារឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មុខរបរ បើកបររថយន្តដឹកដី។
ជនសង្ស័យ ៤នាក់៖
១.ឈ្មោះ រុន សារ៉ែន អាយុ ១៩ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។
២.ឈ្មោះ រុន ម៉ាណែត ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
៣.ឈ្មោះ ហឿន សំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិរានថ្ម ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល មុខរបរ មិនពិតប្រាកដ ។
៤.ឈ្មោះ សុង វណ្ណឃីម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិតាដោលទី៣ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល មុខរបរ រត់តុ ។
សម្ភារៈខូចខាតរួមមាន៖ កញ្ចក់ទ្វារថយន្តផ្នែកខាងឆ្វេង ០១ ផ្ទាំង ។
វត្ថុតាងចាប់យក៖ (ម៉ូតូចំនួន ០២គ្រឿង)។
មុនពេលកើតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូពីរគ្រឿងខាងលើមានគ្នា បួននាក់ ។ ដោយឈ្មោះ រុន សារ៉ែន ជិះម៉ូតូមួយគ្រឿងជាអ្នកបើក និងឈ្មោះ ហឿន សំណាង ជាអ្នកជិះពីក្រោយ ឯម៉ូតូមួយគ្រឿងទៀតបើកបរដោយឈ្មោះ សុង វណ្ណឃីម និង ឈ្មោះ រុន ម៉ាណែត ជាអ្នកជិះពីក្រោយបានធ្វើដំណើរចេញពី ផ្សារសៀមរាប ស្ថិតនៅក្នុងឃុំ សៀមរាបតាមបណ្ដោយផ្លូវជាតិលេខ២ឆ្ពោះទៅទិសខាងត្បូង ពេលទៅដល់ចំនុចស្ពាន កំពង់កោរ ព្រំប្រទល់ខេត្តតាកែវក្រុមជនសង្ស័យទាំងបួននាក់ បានបត់ចូលតាមផ្លូវកៅស៊ូទើបធ្វើថ្មី ឆ្ពោះទៅវត្ត កោះសុក្រំ ឃុំទ្រា ពេលជិតដល់កន្លែងកើតហេតុក្រុមជនសង្ស័យបាននាំគ្នា បង្ហោះម៉ូតូ ហើយបានជួបនឹងរថយន្តដឹកដីមួយគ្រឿងជិះមកពីក្រោយ ពេលរថយន្តដឹកដីបានស៊ីផ្លេពីក្រោយ ហើយបើកវ៉ាក្រុមជនសង្ស័យទៅ ភ្លាមនោះក្រុមជនសង្ស័យខឹងក៏ជិះម៉ូតូដេកតាមពីក្រោយ ហើយបានវ៉ារួចឈប់ចាំ ពេលរថយន្តដឹកដីបើកមកដល់ ក្រុមជនសង្ស័យបានយកដុំថ្មគប់ទៅលើរថយន្តរបស់ជនរងគ្រោះបណ្តាលអោយបែកកញ្ចក់ទ្វាររថយន្តផ្នែកខាងឆ្វេង០១ផ្ទាំង ភ្លាមនោះជនរងគ្រោះបានឈប់រថយន្តហើយសួរនាំ ឃើញដូចនោះក្រុមជនសង្ស័យបានជិះម៉ូតូរត់គេខ្លួន ដោយឡែកឈ្មោះ ហឿន សំណាង បានព្យាយាមរត់តែត្រូវជនរងគ្រោះនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា ដើម្បីដាក់ពាក្យបណ្ដឹងភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា បានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋានដើម្បីសាកសួរ ក្រោយការសួរកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹងបានឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ទៀតបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់