ព័ត៌មានជាតិ

សាហាវណាស់! រថយន្ត២គ្រឿងពន្លះគ្នា ស្លាប់២នាក់ របួសធ្ងន់ម្នាក់យ៉ាងរន្ធត់

ព្រះសីហនុ: យ៉ាងហោចណាស់ មានមនុស្ស២នាក់ បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង កាលពីម៉ោង១០យប់ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ លើផ្លូវជាតិលេខ​៤​ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៣៤-១៣៥ នៅភូមិ​បឹងត្រាច​ ឃុំចម្ការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត​ម៉ាក​អ៊ីស៊ុយៗ ចង្កូតស្តាំ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ក្រុងព្រះសីហនុ​ 2A-2417 ជិះពីភ្នំពេញទៅខេត្តព្រះសីហនុ​ បានរេចង្កូតចូលទៅបុករថយន្ត​បែន​ម៉ាកហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌ស​ ទ្រុង​ពណ៌ស​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A-6591 ដែលកំពុងជិះ​បញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះក្នុងរថយន្តអ៊ីស៊ុយៗ​មានគ្នា​៣នាក់ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវ​បានកម្លាំងអាវុធហត្ថ​ ស្នាក់ការសនិ្តសុខ​៤០២​ សហការ​ជាមួយ​កម្លាំងនគរបាល​ស្រុកកំពង់សីលា​ បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែកស្រុកស្រែអំបិល៕

មតិយោបល់