ព័ត៌មានជាតិ

ខឹងជនរងគ្រោះមើលមុខញយៗដងជនបង្កទាញពូថៅដេញកាប់ផ្អើលសមត្ថកិច្ចស្រុកអង្គស្នួល

កណ្ដាល: នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីហិង្សាដោយចេតនា ត្រង់ចំណុចផ្ទះជួលភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ អ៊ឹម ឆុន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិរការអាឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ យឹម ណារិន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកប្រាកដ មានស្រុកកំណើត នៅភូមិកណ្តាល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ ភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖
១.ពូថៅដៃ ០១ ដងឈើ មានប្រវែង ០.៩៥ ស.ម ។
២.ទូរស័ព្ទដៃ០១គ្រឿង ម៉ាក វីផូនអិនចុចពិល។

ដំណើររឿង៖ នៅមុនពេលកើតជនរងគ្រោះនិងប្រពន្ធឈ្មោះ សុន រស់ បាននាំគ្នាមកលេងកូននៅជួលផ្ទះចណុចកើតហេតុខាងលើ ពេលមកដល់ មិនបានជួបកូនទេជួបតែចៅ ជនរងគ្រោះនិងប្រពន្ធ បានអង្គុយលេងជាមួយចៅ មួយសន្ទុះ ក៏បានប្រាប់ចៅថា ទៅជម្ពូវ័នហើយហួសទៅផ្ទះវិញ នៅវេលាម៉ោងកើតហេតុខាងលើពេលជនរងគ្រោះ ទាញអូសម៉ូតូ ប្រុងឡើងជិះឌុបប្រពន្ធចេញទៅវិញ ស្រាប់តែជនសង្ស័យ បានយកពូថៅដៃកាប់ជនរងគ្រោះត្រូវ ដៃខាងឆ្វេង(របួសសាចដុំដៃខាង ឆ្វេង០១កន្លែងដេរ ៣៣ថ្នេរ)ពេលនោះជនរងគ្រោះ បានផ្តួលម៉ូតូរត់ចេញពីកន្លែង កើតហេតុឲ្យគេជួយជនសង្ស័យ ក៏តាមពីក្រោយភ្លាមនោះ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ក៏ចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនបានតែម្តង ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ នឹងពូថៅដៃមែន មូលហេតុ៖ ខឹងជនរងគ្រោះ មើលមុខខ្លួន ញយដងពេក ករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់