កំពង់ឆ្នាំងៈ បុរសម្នាក់ អុកឡុកនៅកន្លែងលក់ដូរ និងបង្ករបួសស្នាមកាច់បំបាក់ខ្នោះដៃ រត់គេចខ្លួនពីស្នាក់ការ៥០០ ពេលនេះត្រូវបានកងរាជអាវុធហត្ថខេត្តចាប់ខ្លួនបានហើយ។
សូមបញ្ជាក់ថា ករណីហិង្សានេះកើតឡើងនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចហាងលក់ដូរនៅផ្សារត្រាច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន លុះព្រឹកឡើងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែជនសង្ស័យបានគេចខ្លួនបាត់ពីកងរាជអាវុធហត្ថស្នាក់ការ៥០០ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តែពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបានហើយ៕
មតិយោបល់