ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនបុរសចំណាស់ ដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង ទៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានបញ្ជូនខ្លួនបុរសចំណាស់ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមរបាយកាណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃុន សឺង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះឈ្មោះ ថ.ក.ស អាយុ៩ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បុរសចំណាស់ម្នាក់បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងនៅចំណុចខ្ទមទុកចោលមួយកន្លែង ក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លុះដល់ព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល ស្ត្រីជាម្តាយបាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ហើយសមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនជនសង្ស័យជាឪពុកដល់ផ្ទះតែម្តង៕

មតិយោបល់