ព័ត៌មានជាតិ

សមត្ថកិច្ចបន្តរកឃើញ ផ្កាគូឆាយមានជាតិគីមី និងដកហូតបានទំនិញខូចគុណភាពចម្រុះ ជាច្រើនមុខ

បាត់ដំបងៈ​ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថាថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់​ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមី ហាមឃាត់។

ការត្រួតពិនិត្យនេះធ្វើឡើងនៅផ្សារមោងឬស្សី ស្រុកមោងឫស្សីខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចម្រុះប្រមាណ ២៧ គ.ក្រ យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

ក្រិយមកសមត្ថកិច្ចបានត្រួតពិនិត្យ និងបានយក បន្លែ ផ្លែឈើ ប្រហិត ជ្រក់ សរុបចំនួន ៤៣ គំរូ មកពិនិត្យ ហើយជាលទ្ធផលគឺ មាន១ គំរូ មានបញ្ហា គឺ ផ្កាគូឆាយ មានផ្ទុកសារធាតុគីមី កាកសំណល់ថ្នាំសម្លាប់សត្វល្អិត ៕

មតិយោបល់