ព័ត៌មានអន្តរជាតិ

សណ្ឋាគារផ្កាយប្រាំ Capella សិង្ហបុរី នឹងក្លាយជាទីកន្លែងដ៏មានតម្លៃ សម្រាប់កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម

សិង្ហបុរីៈ ពិភពលោកកំពុងទន្ទឹងរងចាំ សម្រាប់កិច្ចប្រជុំកំពូល រវាងអាមេរិក និងកូរ៉េខាងជើង នាពេលខាងមុខនៅប្រទេសសិង្ហបុរី ប្រកបដោយការយកចិត្តទុកដាក់ និងតួនាទីរបស់ប្រទេសមួយនេះ ក្នុងនាមជាម្ចាស់ផ្ទះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។

កិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏មិនអាចកាត់ថ្លៃបាន សម្រាប់ប្រទេសសិង្ហបុរី ដើម្បីបង្ហាញខ្លួនទៅកាន់ពិភពលោកផងដែរ។

ការត្រៀមរៀបចំជំនួបកំពូលរបស់សិង្ហបុរី ត្រូវបានដំណើរការយ៉ាងល្អ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Capella លើកោះ Sentosa តាមការគ្រោងទុក ដែលរូបភាពសណ្ឋាគារនេះ ត្រូវបានគេចាក់ផ្សាយនៅទូទាំងទំព័រកាសែត និងទូរទស្សន៍នៅជុំវិញពិភពលោក៕

មតិយោបល់