ព័ត៌មានជាតិ

ជនជាតិវៀតណាម បើករថយន្តក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរ Vietravel បុកបុរសម្នាក់ ស្លាប់មួយរំពេច នៅផ្លូវជាតិលេខ៦

កំពង់ធំ: កាលពីវេលាម៉ោង ០៩ និង១៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២២០-២២១ ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បើកឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ (ប្រុស)។

រថយន្តម៉ាកហ៊ីនដាយ ពណ៌ស ស្លាកលេខ 51B.09611 របស់ក្រុមហ៊ុនទេសចរណ៍ វៀតណាម ដឹកអ្នកដំណើរ (Vietravel) ធ្វើដំណើរពីជើងទៅត្បូង (សៀមរាប-ភ្នំពេញ) អ្នកបើកបរឈ្មោះ ចឹង ធាងទុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែន លេខ B9815089) ស្នាក់នៅផ្ទះលេខ១៩១ សង្កាត់ហាប់ហូខណ្ឌ៩ ក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាល ស្រុកស្ទោង។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CI-5617 ធ្វើដំណើរឆ្លងកាត់ផ្លូវ ពីលិចទៅកើត បើកបរដោយឈ្មោះ វី ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិសំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកសិករ បានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ (ពាក់មួកសុវត្ថិភាព)។

មូលហេតុបឋមបង្ក៖ ខាងម៉ូតូ បើកឆ្លងកាត់ផ្លូវ ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើករថយន្ត មានល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង រីឯសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់