ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ពីបទ ឆបោកម៉ូតូ​យ៉ាងសកម្មតាមបណ្តាខេត្តនិងភ្នំពេញ!..

ភ្នំពេញ: កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៨ កម្លាំងការិយាល័យឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះសំណាក់រស្មីពេជ្រសូរីតា ក្រុមទី៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ពីបទ ឆបោក (ម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥០៧«គ» ដ.ច.ន ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៦ ចេញដោយលោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកកាន់ការិយាល័យមានឈ្មោះ ៖
ជនសង្ស័យឈ្មោះ មៀង ហេង ហៅហុង សេងលី ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ រថយន្តមួយគ្រឿងម៉ាកTOYOTA CAMRY ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ង-៦៦១១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់