ព័ត៌មានជាតិ

សាំយ៉ុងបុកបង្គោលស្លាកចរាចរណ៍ ក្រឡាប់ផ្ងារជើង រងរបួស២នាក់ប្តីប្រពន្ធ!

កំពត: កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុកបង្គោលស្លាកសញ្ញាចរាចរណ៍ នៅលើផ្លូវជាតិ៣៣ កំពត-កំពង់ត្រាច ចន្លោះបង្គោលគីឡូ២-៣ ត្រង់ចំណុចផ្លូវវាងក្រុង ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ2R-3191 បើកបរដោយឈ្មោះ ចឹម វាសនា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ(របួសស្រាល)និងអ្នករួមដំណើរឈ្មោះ ឡុង វណ្ណី ភេទស្រី អាយុ២៣ឆ្នាំ(ប្រពន្ធ) រស់នៅភូមិឃុំស្រុកខេត្តជាមួយគ្នា(របួសស្រាល)។

ចំពោះរថយន្តបានស្ទូចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយទៅតាមច្បាប់៕

មតិយោបល់