ព័ត៌មានជាតិ

រថយន្តកាមរីបុករះម៉ូតូ២គ្រឿង ស្លាប់បុរសម្នាក់ នៅផ្លូវថៃហ្គ័រ!..

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត កាមរី ស្លាកលេខភ្នំពេញ2P-1728 បុកម៉ូតូ ឌ្រីម០១២ ស្លាកលេខ ព្រៃវែង 1G-7861 និង ទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសម្នាក់។

ករណីនេះកើតឡើងនៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូមករក្សាទុក រង់ចាំការដោះស្រាយគ្នាបន្តទៀតតាមនីតិវិធី។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់